តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ eksatya

ប្រទេសសឹង្ហបូរី

ការឈរមំាក្នុងជំនឿ

យុវជន​ច្រើន​តែ​មាន​សំណួរ​ដ៏​ស្មុគ្រ​ស្មាញ​ជា​ច្រើន អំពី​ជីវិត និង​ជំនឿ ដែល​មាន​ដូច​ជា​ : ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​អនុញ្ញាត​ឲ្យ​អ្នក​ខ្លះ​ជួប​ទុក្ខ​លំបាក​ខ្លាំង​ជាង​អ្នក​ដទៃ? ចុះ​បើ​សិន​ជា​ជំនឿ​លើ​គ្រីស្ទ​បរិស័ទ គ្រាន់​តែ​ជា​ការ​កុហក់​ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ដើម្បី​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ចម្លើយ សម្រាប់​សំណួរ​ទាំង​អស់​នេះ និង​សំណួរ​ដទៃ​ទៀត កម្មវិធី​យុវជន វ៉ាយ អ៊ែម អាយ របស់​នំម៉ាណា​ប្រចាំថ្ងៃ និង​ព័ន្ធ​កិច្ច​រ៉ាវី សាការី…

ទីក្រុងហុងកុង

ទីក្រុងហុងកុង

ព័ន្ធកិច្ចឈោងចាប់ជនអន្តោប្រវេសន៍

ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​មក​នេះ មាន​ពល​រដ្ឋ​ចិន​ជាង​១​លាន​នាក់ បាន​ធ្វើ​ចំណាក​ស្រុក ចូល​ទីក្រុង​ហុង​កុង។ សព្វ​ថ្ងៃ​នេះ នៅ​ទីក្រុង​ហុង​កុង មាន​ប្រជាជន​២០​ភាគ​រយ ជា​ជន​អន្តោ​ប្រវេសន៍។

ដើម្បី​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ក្តី​សង្ឃឹម និង​ការ​លើក​ទឹក​ចិត្ត ​នំម៉ាណា​ប្រចាំ​ថ្ងៃ ក៏​បាន​បង្កើត​កម្មវិធី​ឈោង​ចាប់​ពួក​គេ ជា​ពិសេស។ យើង​ខ្ញុំ​បាន​ចែក​ផ្សាយ​សៀវភៅ​សម្រាប់​អាន​ប្រចាំថ្ងៃ​ និង​សៀវភៅ​សម្រាប់​ប្រឹក្សា​ផ្លូវ​ចិត្ត​រាប់​ពាន់​ក្បាល ទៅ​ដល់​ពួក​គេ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​បាន​ឈោង​ចាប់​ពួក​គេ តាម​រយៈ​កម្ម​វិធី​និង​សហគមន៍…

នៅ​ទ្វីប​អាហ្វ្រិក និងប្រទេសអាឡឺម៉ង់

នៅ​ទ្វីប​អាហ្វ្រិក និងប្រទេសអាឡឺម៉ង់

កម្ម​វិធី​បង្កើត​សិស្ស​នៅ​សាលា​រៀន

“ពេល​ដែល​កម្មវិធី​បង្កើត​សិស្ស​បាន​ចាប់​ផ្តើម ក្នុង​សាលា​រៀន​របស់​ខ្ញុំ ជីវិត​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្រែ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​ចូល​ចិត្ត​អាន​ព្រះ​បន្ទូល​ព្រះ​កាន់​តែ​ច្រើន និង​ចូល​ចិត្ត​ដឹក​នាំ​ការ​អធិស្ឋាន”។ —Emmanuel, Nigeria

កម្ម​វិធី​បង្កើត​សិស្ស នៅ​សាលា​រៀន​បាន​ចាប់​ផ្តើម ក្នុង​ប្រទេស​អាឡឺម៉ង់ ប្រទេស​កេនយ៉ា នីហ្សេរីយ៉ា និង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ កម្ម​វិធី​ទាំង​នេះ​បាន​ចែក​ចាយ នូវ​ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ ដល់​សិស្ស…

រឿងនៃសេចក្តីសង្ឃឹម

ហេតុ​អ្វី​បាន​ជា​ពិភព​លោក មាន​រឿង​ច្រើន​ម្ល៉េះ? ហេតុ​អ្វី​ការ​រស់​នៅ មាន​ការ​ពិបាក​យ៉ាង​នេះ? ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​ស្គាល់ តើ​មាន​អ្នក​ដែល​បាន​សួរ​សំណួរ​ទាំង​នេះ​ឬ​ទេ? សូម​បង្ហាញ​ពួក​គេ ឲ្យ​ស្គាល់​សេចក្តី​សង្ឃឹម ក្នុង​ព្រះ​គ្រីស្ទ! សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា រឿង​នៃ​សេចក្តី​សង្ឃឹម គឺ​ជា​ខិត​ប័ណ្ណ​ដំណឹង​ល្អ ដែល​បក​ស្រាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ និង​ផែនការ ដែល​ទ្រង់មាន​សម្រាប់​មនុស្ស ដែល​ទ្រង់​បាន​បង្កើត ហើយ​សៀវ​ភៅ​នេះ ក៏​បាន​បង្ហាញ​អំពី​មូល​ហេតុ​ដែល​មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​អាច​ប្រទាន​សេចក្តី​សង្ឃឹម​ដ៏​ពិត។ សូម​ចែក​រំលែក​សៀវភៅ​នេះ ដល់​មិត្ត​ភក្តិ​របស់​អ្នក។

តើព្រះយេស៊ូវជានរណា?

តើ​ព្រះ​យេស៊ូវ​ជា​នរណា? មនុស្ស​ជា​ច្រើន​ថា ព្រះ​យេស៊ូវ​ជា​គ្រូ​បង្រៀន ឬ​ទស្សនវិទូ​ដ៏​ល្បី​ល្បាញ អ្នក​ខ្លះ​ទៀត​ថា ទ្រង់​ជា​មនុស្ស​ក្លែង​បន្លំ។ តែ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​ជា​ព្រះ​ដ៏​ពិត។ ដើម្បី​ឲ្យ​យើង​ដឹង​ថា ទ្រង់​ជានរណា ហើយ​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​យាង​ចុះ​ មក​យក​កំណើត​ជា​មនុស្ស​នៅ​ផែនដី យើង​ចាំ​បាច់​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​ប៊ីប។ តើ​ព្រះ​យេស៊ូវ​ជា​ព្រះ​ពិត​មែន​ទេ? ចម្លើយ​សម្រាប់​សំណួរ​នេះ គឺ​ពិត​ជា​សំខាន់​ណាស់  បានជា​យើង​ត្រូវ​បើក​មើល​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី ដើម្បី​ស្វែង​រក​ភស្តុតាង ក៏​ដូច​ជា ពិនិត្យ​មើល​ពាក្យ​សម្តី​របស់​សាក្សី ឬ​ស្មរ​បន្ទាល់ និង​ពិនិត្យ​មើល​ការ​អៈ​អាង​របស់​ព្រះយេស៊ូវ​ផ្ទាល់ ដែល​បាន​ថា ទ្រង់​ជា​ព្រះ។ យើង​ក៏ត្រូវ​ពិនិត្យ​មើល​ភស្តុតាង ដែល​បាន​មក​ពី​ប្រភព​ផ្សេង​ទៀត នៅ​ក្រៅ​ព្រះ​គម្ពីរ​ផង​ដែរ ដើម្បី​ឲ្យ​ដឹង​ថា ភស្តុតាង​ទាំងនោះ បាន​បញ្ជាក់​អ្វី​ខ្លះ អំពី​ព្រះ​យេស៊ូវ។ យើងអាច​ប្រើ​ភស្តុតាង​ទាំងនោះ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់ អំពី​ភាព​អាច​ទុក​ចិត្ត​បាន នៃ​ព្រះ​គម្ពីរ​ប៊ីប និង​អត្ត​សញ្ញាណ​របស់​ព្រះ​យេស៊ូវ។

បុត្រតូចដែលបានប្រសូត្រ

ថ្ងៃ​មួយ ពេល​ខ្ញុំ​ចាប់​កាន់​កាសែត​អាន ខ្ញុំ​ក៏​បាន​ឃើញ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ពេញ​មួយ​ទំព័រ​កាសែត។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះពិត​ជា​ទាក់​ភ្នែក​ណាស់។ នៅ​ក្បែរ​ផ្នែក​ខាង​លើ នៃ​ចុង​ទំព័រ​ដែល​មាន​ផ្ទៃ​ពណ៌​ខៀវ​ខ្ចី មាន​រូប​ស្រមោល​ផ្កាយ​មួយ​ដួង។ នៅ​ចំ​កណ្តាល​ទំព័រ​នោះ ខ្ញុំ​ឃើញ​ពាក្យ​ដែល​គេ​បាន​សរសេរ​ថា :  ព្រះ​ឱរស​ដែល​បាន​ប្រសូត្រ​នោះ គឺ​ជា​ព្រះ​រាជ​បុត្រា។

នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទំព័រ​ដដែល​នោះ ខ្ញុំ​ឃើញ​បទ​គម្ពីរ លូកា ២:១១ ដែល​គេ​បោះ​ពុម្ភ​នៅ​លើ​នោះ​ថា “ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​១​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ…

ទីបន្ទាល់របស់កញ្ញាសឺរីន(Serene)

[embed]https://youtu.be/PnJ8fdiYkkU[/embed]


ដោយសារព្រះគុណព្រះ នោះជីវិតខ្ញុំប្រែជាមានតម្លៃណាស់(១កូរិនថូស ១៥:១០)។

ខ្ញុំ​យល់​ថា អំណោយដ៏​ប្រសើរ​បំផុត ក្នុង​ជីវិ​ត​ខ្ញុំ គឺ​ជា​ឱកាសទីពីរ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន។

ខ្ញុំ​យល់​ថា ការ​ធ្វើ​អត្ត​ឃាត គឺ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន បើ​ខ្ញុំ​ងាក​មក​មើល​ជីវិត​ខ្ញុំ​កាល​ពី​មុន។ ខ្ញុំ​ដឹង​ថា កាល​នោះ  ខ្ញុំ​ចង់​ធ្វើ​អត្ត​ឃាត គឺ​ដោយ​សារ​ខ្លួន​ឯង គឺ​នៅ​ពេល​ដែល​ខ្ញុំ បាន​ឲ្យ​តម្លៃ​ខ្លួន​ឯង​តិច​ពេក ។…

ចូរយើងឲ្យរបស់អ្វីដែលស្ថិតស្ថេរ

បុណ្យ​ណូអែល​ឆ្នាំ​នេះ ចូរ​ធ្វើ​អំណោយ​​ដល់​មនុស្ស​ ជាទី​ស្រឡាញ់​របស់​​អ្នក ...

សេចក្តី​ផ្តើម

ដំណឹង​ល្អ​នៃ​ក្តី​អំណរ​ដ៏​អស្ចារ្យ

ទេវតា​ប្រាប់​ថា កុំ​​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា។-លូកា ២:១០

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ដើរ​លេង​កាត់​តាម​ហាង​ទំនិញ​មួយ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល ខ្ញុំ​ក៏​បាន​ចោល​កន្ទុយ​ភ្នែក​ឃើញ​ពាក្យ ក្តី​អំណរ ដែល​ព្យួរ​បន្តោក​នឹង​ពិដាន កំពុង​វិល​យឺត​ៗ ដោយ​សារ​ខ្យល់​បក់​តិច​ៗ។ ទោះ​ផ្លាក​មួយ​នេះ​មាន​ពណ៌​ខ្ចី​ស្អាត ក្នុង​រដូវ​កាល​នៃ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល​ក៏​ដោយ ក៏​ពាក្យ​នេះ​ហាក់​ដូច​ជា​ត្រូវ​គេ​យក​មក​ដាក់​ខុស​កន្លែង។ ព្រោះ​មើល​ទៅ​មនុស្ស​ម្នាក់​ៗ​នៅ​កន្លែង​នោះ ហាក់​ដូច​ជា​គ្មាន​អំណរ​សូម្បី​តែ​បន្តិច។

ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​តាម​លោក​លូកា…